ក្រុមកាំភ្លើងធំ Arsenal ខិតជិតនឹងទិញបានតារាឆ្នើមចំនួន២រូប គឺ Phillippe Coutinho និង Willian ហើយ, នេះបើតាមសារព័ត៌មាន The Telegraph បានចុះផ្សាយ ។
សារព័ត៌មានខាងលើបានចុះផ្សាយថា ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏នេះ នឹងត្រៀមខ្ចីជើង Coutinho ពីក្រុម Barcelona ស្របពេលដែលសាមីខ្លួនក៏មានបំណងចង់មកលេងនៅអង់គ្លេសវិញផងដែរ ។
Coutinho បានចំណាយពេលកាលពីរដូវកាលមុន លេងឲ្យ Bayern Munich ក្នុងនាមជាកីឡាករខ្ចីជើង ប៉ុន្ដែត្រូវបានក្លឹបយក្សអាល្លឺម៉ង់នេះបញ្ចូនឲ្យ Barca វិញក្រោយពួកគេទិញបាន Sane ពី Manchester City កាលពីខែមុន។
ស្របពេលជាមួយគ្នានេះដែរ Willian ក៏ត្រៀមនឹងចូលរួមជាមួយក្រុមដែលមានលោក Mikel Arteta ដឹកនាំផងដែរ ដោយនឹងចុះកុងត្រាចំនួន៣ឆ្នាំពីក្រុមតោខៀវ Chelsea ។
ប្រភព៖ Transfers សម្រួលដោយ៖ សុធា
0 Comments