ចាប់តាំងពីឆ្នាំ២០១៦មក ពានSerie A ត្រូវបានកាន់កាប់ដោយក្លឹប Juventus ខណៈពានលីគកំពូលអាល្លឺម៉ង់វិញកាន់កាប់ដោយក្លឹប Bayern Munich។
ចំណែកឯលីគបារាំងវិញក៏ស្រដៀងនឹងលីគអាល្លឺម៉ង់ និងអ៊ីតាលី ដោយ ៥ចុងឆ្នាំនេះមានក្លឹបតែ ២ទេ ដែលឈ្នះពានលីគគឺក្លឹប Paris Saint-Germain និងក្លឹប Monaco តែខាង Monaco ឈ្នះតែម្ដងទេគឺនៅឆ្នាំ២០១៧។
រីឯ La Liga ឯណេះវិញដូចនឹង Ligue 1 ដែរ ដោយមានក្លឹបតែ ២ទេដណ្ដើមពានគ្នាទៅវិញទៅមក។ ក្លឹបទាំងពីរនោះគឺ Barcelona និង Real Madrid។ ក្រឡេកមកមើល Premier League វិញ មានក្លឹបដល់ទៅ ៣ ដែលឈ្នះពានលីគកំពូល រយៈពេល ៥ឆ្នាំចុងក្រោយ។ ក្លឹបទាំងនោះគឺ Chelsea ក្លឹប Manchester City និងក្លឹប Liverpool៕
0 Comments