ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Sancho រួចរាល់ទៅហើយក្នុង កុងត្រារយៈពេល៥ឆ្នាំ។
ជាមួយគ្នានឹងការនិយាយត្រូវគ្នាលើលក្ខខណ្ឌផ្ទាល់ខ្លួននេះដែរ ក្រុម Man Utd ក៏ត្រូវចរចាតម្លៃខ្លួនជាមួយក្រុម Dortmund ទៀតដែរ។ ដោយប្រភពនៅអង់គ្លេស បញ្ជាក់ថាតម្លៃផ្ដាច់កុងត្រាកីឡាករវ័យក្មេងរបស់អង់គ្លេសរូបនេះ អាចមានដល់១០៨ លានផោនឯណោះ។ គេសង្ឃឹមថាការចរចាត្រូវគ្នាជាផ្លូវការនិងមានឡើងត្រឹមចុងសប្ដាហ៍នេះ ឬដើមសប្ដាហ៍ក្រោយ។
អតីតកីឡាករ Man City ខាងលើនេះ មានទម្រង់លេងល្អមែនទែន រហូតដល់ក្លឹបជាច្រើនចង់បាន ក្រុម Man Utd ជាអ្នក ចេញមុខជាងគេ ហើយក៏រំពឹងថានឹងទិញបាននៅរដូវកាលនេះផងដែរ៕
0 Comments