![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjv0_NwbjKbBUrH_CwLQETr9YZmRRTrBy3buZoI6zUPGFrrKzdfGW4dkm_J_8ej9i11L5ws0XuMAD28dTTrRagWNB9I8g-g7U677TnbIlIguILo_XN6O09Dbqx-2a3N6gd6A6f3q-P8iK/s640/neymar-psg-celebration.jpeg)
កីឡាករប្រេស៊ីលខាងលើ បានផ្លាស់មកលេងនៅបារាំង៣ឆ្នាំមកហើយ ដោយក្នុងនោះរួបគេឈ្នះពានរង្វាន់សរុប៩រួចមកហើយ។ បច្ចុប្បន្នកំពុងបន្ដហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រេចបំណងឈ្នះ UEFA Champions League ។ កីឡាករមានតម្លៃខ្លួនខ្ពស់បំផុតលើលោកនេះ មានគោលដៅជួយក្រុម PSG ឈ្នះ UCL និងខ្លួនឯងត្រូវឈ្នះ Ballon d'Or នៅឆ្នាំណាមួយក្នុងអាជីព។
អតីតកីឡាករក្លឹបអ្នកមានបុណ្យ Barcelona រូបនេះបាននិយាយបែបនេះថា៖ “អំឡុងពេល៣ឆ្នាំមកនេះ ខ្ញុំទទួលបានបទពិសោធជាច្រើន។ ខ្ញុំបានរស់នៅឆ្លងកាត់រឿងសប្បាយ និងពិបាក ជាពិសេសពេលរងរបួសដែលធ្វើឱ្យមិនបានលេងបាល់ទាត់តែម្ដង។ ជាមួយការជួយពីសំណាក់មិត្តរួមក្រុមនិងក្លឹប ខ្ញុំក៏អាចត្រលប់មកវិញបាន ជាមួយទំនុកចិត្តលើសដើម។ ពេលនេះ ខ្ញុំកំពុងមានទម្រង់លេងល្អបំផុតហើយ”៕
0 Comments