![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqXy9_QZFrzqdvESKlugRrzD23o_8Z0AsztshztO_acRNNHz9TjCoGtVzvs1RjFZbHJQEEO6jj1U6_bd4Qktz8nYVo7db5fu6qfxhYwU-02KxHlNCAuit4cSdX09cEbWSyWGd6VnahGYB4/w793-h513/5f2b657f881f8_1596679500_medium.jpg)
ខ្សែប្រយុទ្ធ Alexis Sanchez អាចនឹងចាកចេញពីទឹកដី Old Trafford ដើម្បីចូលរួមជាមួយក្រុម Inter Milan បានហើយដោយមិនមានតម្លៃខ្លួនអ្វីទាំងអស់ ទោះបីជាសល់កុងត្រា ២ឆ្នាំទៀតក៏ដោយ ។
ក្រុមបិសាចក្រហមបានដាក់ Sanchez ឱ្យ Inter Milan ខ្ចីជើងកាលពីរដូវកាលមុននេះ។ ឆ្លងកាត់១រដូវកាលមកនេះ ក្រុមរបស់លោក Conte មើលឃើញថាសមត្ថភាពរបស់កីឡាករឈីលីនេះល្អ ហើយអាចចុះកុងត្រាយកបាន តែត្រូវកាត់បន្ថយប្រាក់ឈ្នួល។ ប្រសិនបើមិនធ្វើដូច្នេះទេ នោះពួកគេនឹងឱ្យខ្សែប្រយុទ្ធរូបនេះត្រលប់មកអង់គ្លេសវិញ។
ការធ្វើបែបនេះ Man Utd នឹងចំណេញត្រង់មិនចំណាយប្រាក់ឈ្នួល ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ទៅឱ្យ Sanchez ខណៈដែលពួកគេលែងត្រូវការទៅហើយ។ ក្រឡេកទៅមើល Inter Milan វិញ អាចបានខ្សែប្រយុទ្ធជម្រើសជាតិឈីលីម្នាក់ តែក៏ត្រូវចំណាយប្រាក់ឈ្នួលល្មមឱ្យទៅគេដែរ។ ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថា Sanchez ដើម្បីបានចាកចេញពី Man Utd នេះ រូបគេព្រមទទួលប្រាក់ឈ្នួលត្រឹមតែ ១៣០ ០០០ផោនប៉ុណ្ណោះក្នុង១សប្ដាហ៍៕
0 Comments