Looking For Anything Specific?

តាម​ដាន​ថ្វី​ជើង​កីឡាករ​ចំណូល​ថ្មីរបស់ City ដែល​យក​មក​ជំនួស​កន្លែង Sane



Manchester City បាន​បំពេញ​រួចរាល់​ក្នុង​​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ Ferran Torres ពី​ក្លឹប Valencia ក្នុង​តម្លៃ​ខ្លួន​២៣​លាន​​អឺរ៉ូ។

កីឡាករ​វ័យ​២០​ឆ្នាំ​ជា​កីឡាករ​ដំបូង​ដែល​ City នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​ក៏​ជា​អ្នក​មក​ជំនួស​កន្លែង​ខ្សែ​បម្រើ​ប្រយុទ្ធ​ Leroy Sane ដែល​ចាកចេញ​​កាល​ពី​ថ្ងៃ​ទី ៣ ខែ កក្កដា ទៅ​កាន់ Bundesliga ជាមួយ​ក្លឹប Bayern Munich។

Torres បាន​សម្រេច​ចិត្ត​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ ហើយ​គេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​មក​ចូលរួម​ជាមួយ Man City។ Torres ដុះដាល​ចេញ​ពី​យុវជន​របស់ Valencia ផ្ទាល់ រហូត​ដល់​ឆ្នាំ​​២០១៦ មាន​ឱកាស​​ឡើង​មក​លេង​ឈុត​ B របស់​ក្លឹប។ ត្រឹម​តែ​មួយ​ឆ្នាំ​​ប៉ុណ្ណោះ​គេ​ឈាន​ជើង​ឡើង​ម​ក​លេង​ឈុត​ធំ ដោយ​លេង​បាន​៧១​ប្រកួត​ ទាត់​បញ្ចូល​ទី​៦​គ្រាប់​ក្នុង​លីគ៕


ប្រភព៖ BBC   ប្រែ​សម្រួល៖ MAY

Post a Comment

0 Comments