ក្របខ័ណ្ឌ UEFA Champions League ជាកម្មវិធីប្រកួតបាល់ទាត់កំពូលអឺរ៉ុប ដែលមានកីឡាករជាច្រើនស្រម៉ៃចង់លើកពានមួយនេះ។ យ៉ាងណាក៏ដោយ Sabay ក្នុងថ្ងៃនេះដែរ ចង់បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់មុខពីកីឡាករដែលឈ្នះពានកំពូលមួយនេះច្រើនជាងគេ។
កីឡាកររូបនោះមិនមែនជាខ្សែប្រយុទ្ធ Cristiano Ronaldo ឬ Lionel Messi នោះទេ តែលោកធ្លាប់ជាខ្សែស្លាបរបស់ Real Madrid។ កីឡាកររូបនោះគឺ Paco Gento ឬ Francisco Gento។
បុរសជនជាតិអេស្ប៉ាញមួយនេះ បានជួយឲ្យ Real Madrid លើកពាន European Cup ឬ UCL ក្នុងពេលបច្ចុប្បន្នចំនួន ៦ដងអំឡុងទសវត្សទី៥០ និង៦០។
កើតក្នុងឆ្នាំ១៩៣៣ លោក Gento បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧១ ដោយលេងបាន ៤២៨ប្រកួត ហើយរកបាន ១២៨គ្រាប់៕
ប្រភព៖ transfermarkt សម្រួល៖ MAY
0 Comments