ខ្លាំងណាស់ ហើយថាការនៅកីឡដ្ឋាន Santiago Bernabe ប្រទេសអេស្ប៉ាញ គឺមិនអាចទទួលយកបាន ។
អតីតកីឡាករ Chelsea, Liverpool, Arsenal, Juventus, PSG, Man Utd បញ្ជាក់ថា ៖«ខ្ញុំយល់ថាអ្វីទៅជាតារា ពេលខ្ញុំទៅចូលរួមជាមួយ Real Madrid។ ខ្ញុំស្អប់វា។ បន្ទាប់ពីធ្វើសន្និសីទសារព័ត៌មាន ខ្ញុំបានទៅបន្ទប់ផ្លាស់សំលៀកបំពាក់។ ខ្ញុំទៅមុនគេ ហើយអង្គុយចុះ កីឡាករផ្សេងទៀតកំពុងដើរមកកាន់ខ្ញុំ ហើយនិយាយថានោះជាកន្លែងខ្ញុំ។ ខ្ញុំក៏តបថា Oh សុំទោស។ តើខ្ញុំអាចអង្គុយកន្លែងនេះបានទេ? ហើយកីឡាករផ្សេងក៏មក ហើយនិយាយថានោះជាកន្លែងខ្ញុំ»។
កីឡាករ និងគ្រូបង្វឹករបស់ក្លឹប Mumbai City FC វ័យ៤១ឆ្នាំបន្ថែមថា រឿងនេះបានកើតឡើងជិត២០នាទី ហើយសួរខ្លួនឯងថាមកធ្វើអ្វីនៅទីនេះ។
Anelka សង្កត់ធ្ងន់យ៉ាងដូច្នេះ ៖«អ្វីខ្ញុំជួបថ្ងៃនោះ គឺជាការចាប់ផ្ដើមនៃសុបិនអាក្រក់។ មានការលះបង់ច្រើនណាស់ ដែលត្រូវធ្វើ ប្រហែលមកពីខ្ញុំក្មេងពេកទើបមិនយល់។ មានសម្ពាធខ្លាំងណាស់។ ខ្ញុំនៅក្នុងទំព័រព័ត៌មានជារៀងរាល់ថ្ងៃ។ នៅលើទីលានមានរឿងមិនល្អជាច្រើន។ ខ្ញុំគ្មានជីវិតឯកជន។ ខ្ញុំមិនអាចធ្វើអ្វីបាន។ អ្នកអាយុទើប២០ឆ្នាំ អ្នកដើរលើផ្លូវមិនបាន។ អ្វីៗដែលអ្នកនិយាយ និងអ្វីដែលអ្នកទិញនៅថ្ងៃនេះ នឹងមានលើសារព័ត៌មាននៅថ្ងៃស្អែក»។
អតីតជម្រើសជាតិបារាំង បានចំណាយពេល១ឆ្នាំនៅអេស្ប៉ាញ បន្ទាប់ពីចូលរួមជាមួយ Arsenal ក្នុងឆ្នាំ១៩៩៩។ គេរកបាន២គ្រាប់ក្នុងការបង្ហាញខ្លួន១៩ប្រកួតនៅ La Liga និងរកបាន២គ្រាប់ក្នុងការបង្ហាញខ្លួន១០ប្រកួតនៅ Champions League ៕
0 Comments