ខ្សែការពារ Nathan Ake បានក្លាយជាកីឡាករផ្លូវការរបស់ Manchester City ហើយ បន្ទាប់ពីក្លឹបព្រមព្រៀងជាមួយ Bournemouth ក្នុងតម្លៃផ្ទេរ៤០លានផោន។
Bournemouth ត្រូវបានកាត់ចេញពី Premier League ក្នុងរដូវកាល២០១៩-២០ ហើយការមកដល់ City របស់ Ake សញ្ជាតិហុល្លង់វ័យ២៥ជាការសាងអនាគតថ្មីមួយទៀតនៅលីគកំពូលអង់គ្លសេ។
គេសង្កេតឃើញថា City ពេញចិត្តក្នុងការចំណាយប្រាក់ខ្លាំងមែនទែន ក្នុងការនាំយកខ្សែការពារឡើងជើងមកកាន់ក្រុម។ ហើយការនាំចូល Ake ចុងក្រោយនេះពួកគេបានចាយអស់៣៤៥លានផោនសម្រាប់កីឡាករនៅតំបន់ខាងក្រោម ចាប់តាំងពីការមកដល់របស់ Guardiola។
ខាងក្រោមជាងខ្សែការពារដែលលោក Guardiola ទិញចូល៖
- Joao Cancelo តម្លៃ៥៨,៥លានផោន
- Aymeric Laporte តម្លៃ៥៨,៥លានផោន
- Benjamin Mendy តម្លៃ៥២លានផោន
- John Stones តម្លៃ៥០លានផោន
- Kyle Walker តម្លៃ៤៧លានផោន
- Nathan Ake តម្លៃ៤១លានផោន
- Danilo តម្លៃ២៧លានផោន
- Angelino តម្លៃ១១លានផោន
0 Comments