អ្នកចាំទីដៃស្អិតកីឡាករ Marc Andre ter Stegen សញ្ជាតិអាឡឺម៉ង់រូបនេះបានសម្រេចចិត្តចុះហត្ថលេខាថ្មីរបស់ខ្លួនជាមួយ ក្លឹបអ្នកមានបុណ្យ Barcelona ហើយគឺមានរយះពេល ៥ឆ្នាំ ។ កីឡាកររូបនេះនឹងបង្ហាញខ្លួនអោយក្លឹបអ្នកមានបុណ្យរហូត ដល់ឆ្នាំ ២០២៥ ទើបកុងត្រានេះត្រូវបានបញ្ចប់ ។
គួររំលឹកផងដែលថា រូបគេបានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន €12M ពីក្រុមនៅលីគអាឡឺម៉ង់ Monchengladbach ហើយបច្ចុប្បន្នគេមានវ័យ ២៨ឆ្នាំហើយ ជាមួយនឹងការបង្ហាញខ្លួនបានយ៉ាងល្អជាមួយនិងក្រុមរបស់គេកន្លងមក ។
0 Comments