![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBP_UfQ7D4osKVWP_QbpWBR-URdDDxU2YlC0eroEcQbA9HpKfUcnk_rEYmXA7y54EbSY1YXbNn-qZNFzCmlnv63ykOtf6nDcT5pmq6B8_j8_0ovAyrUuGVuIyVIDMlLB9ScfcaBLsa0_M/w800-h800/116800918_624467474891806_8022241603108690128_o.jpg)
គួរបញ្ជាក់ផងដែរថា កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនបានយ៉ាងល្អគួរអោយកត់សម្គាល់កាលដែលរូបគេត្រូវបានក្លឹបស្តេចស ដាក់អោយក្លឹប Real Marloca ខ្ចីជើងពីកន្លងទៅ ។ ក្រៅពីក្លឹប Villarreal ក៏មានក្លឹបផ្សេងទៀតផងដែរ ដែលបានដាក់សំណើរក្នុងការខ្ចីជើងដូចជា Sevilla, Bayernmunich.. ជាដើម តែសំណើរត្រូវបានអ្នកចាត់ការទូទៅមិនព្រមដោយហេតុពួកគេមានបំណងចង់ទិញផ្តាច់ក្នុងត្រា ។
លោក Zidane ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមសេ្តចស មានបំណងអោយកីឡាករសញ្ជាតិជប៉ុន Kubo លេងអោយក្លឹបដទៃក្នុងការខ្ចីជើងអោយបានយូរជាងនេះទើបរូបលោកទុកចិត្តក្នុងជម្រើស ១១នាក់របស់លោកបាន ។
ប្រភព៖ Transfers. អត្តបទ៖ សុធា
0 Comments